ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួនជនបរទេសម្នាក់ ខណៈរត់ពន្ធគ្រឿងញៀនចូលតំបន់ទេសចរណ៍អង្គរ

ចែករំលែក៖

ខេត្ដសៀមរាប៖ សមត្ថកិច្ចចម្រុះខេត្ដ បានឃាត់ខ្លួនជនបរទេសម្នាក់ ដោយជាប់សង្ស័យរត់ពន្ធគ្រឿងញៀនចូលក្នុងតំបន់ទេសចរណ៍អង្គរ នៅព្រលានយន្ដហោះខេត្ដសៀមរាប ដែលសមត្ថកិច្ចរកឃើញគ្រឿងញៀនប្រភេទកូកាអ៊ីន ជាង១គីឡូក្រាម ។

ហេតុការណ៍ការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៩និង៥២នាទី ថ្ងៃទី១៧ ខែតុលា នៅចំណុចព្រលានយន្ដហោះអន្ដរជាតិសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងប្រទេសនេះ មានឈ្មោះ VEN CARCIE GUILLEN ជនជាតិ VENEZUALA ភេទស្រី កើតនៅថ្ងៃទី10-06-1993 កាន់លិខិតឆ្លងដែនលេខ 137 648872 មកពីប្រទេសប៉្រេស៊ីល ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យរូបនោះ បានធ្វើដំណើរមកពីប្រទេសកម្ពុជា តាមជើងហោះហើរ PG 909 នៅព្រលាន យន្ដហោះអន្ដរជាតិខេត្ដសៀមរាប ដោយឆ្លងកាត់ទីក្រុងឌូបៃ និងទីក្រុងបាងកកប្រទេសថៃ ។ សមត្ថបានរកឃើញវត្ថតាងមានម្ស៉ៅពណ៌ស ក្រាម ប្រភេទកូកាអ៊ីន ចំនួន១.៣៩០ក្រាម ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៨ ខែតុលាននេះ ៕ ជានិរន្ដរ៍
we4 43 ert re re5 rr4


ចែករំលែក៖