ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ

ចែករំលែក៖

ភ្នំពេញ ៖ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ពេលសម្តេចទស្សនាកម្មវិធីចម្រៀងគ្រួសារខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «សូមអរគុណកូន ប៊ុន សំបូរ ដែលបានបកស្រាយយ៉ាងពីរោះនូវបទ ថ្ងៃស្អែកបែកគ្នា។ បទនេះតម្រូវឲ្យពុកត្រូវនិពន្ធផ្ទាល់ ព្រោះអ្នកនិពន្ធ មិនអាចយល់អស់នូវរឿងរបស់ពុកទេ។ តភ្ជាប់ជាមួយបទនេះ គឺសំបុត្រផ្តាំលា និងបទលាទ្រនំចាស់ ដែលពុកត្រូវចូលរួមនិពន្ធដើម្បីបំពេញបន្ថែម។ សូមអរគុណអ្នកនិពន្ធទាំងអស់ ដែលបានខិតខំ ស្វែងយល់ និងនិពន្ធនូវបទចម្រៀងទាំងអស់នេះឡើង»៕

ដោយ ៖ សិលា


ចែករំលែក៖