ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល​ អធិការដ្ឋាននគរបាលស្រុក​កំពង់​រោទិ៍​ បានធ្វើ​កិច្ច​សន្យា​អប់រំ​ក្មេង​ទំនើង​ ០៣នាក់ ដែល​បាន​បង្ហោះ​Video បង្ហោះ​ម៉ូតូ​លើ​បណ្ដាញ​សង្គម​ Facebook​ នៅ​ឃុំរាជមន្ទីរស្រុក​កំពង់​រោទិ៍​

ចែករំលែក៖

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុក​កំពង់​រោទិ៍​ បានធ្វើ​កិច្ច​សន្យា​អប់រំ​ក្មេង​ទំនើង​ ០៣នាក់ ដែល​បាន​បង្ហោះ​Video បង្ហោះ​ម៉ូតូ​លើ​បណ្ដាញ​សង្គម​ Facebook​ នៅ​ឃុំរាជមន្ទីរស្រុក​កំពង់​រោទិ៍​។ 

នគរបាលស្រុក​កំពង់​រោទិ៍​បានអោយដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា​ ឆ្នាំ២០២៦ សមត្ថកិច្ច​ទទួល​ពត៌មាន​ពីបណ្តាញ​សង្គម​ Facebook ថាមាន​ក្រុម​ក្មេង​ទំនើង​ ០១ក្រុម​ ដែល​បាន​បង្ហោះ​ម៉ូតូ​ រួចយក video បង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook នៅចំនុច​ភូមិ​ភ្នំស្រូវ​ ឃុំ​រាជ​មន្ទីរ​ ស្រុក​កំពង់រោទិ៍​។ 

ក្រោយពីបានទទួលព័ត៌មានរួចមក​ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការនគរបាលជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ កាលថ្ងៃ​ទី០៤ ខែ​ឧសភា​ ឆ្នាំ​២០២៦​ លោក​វរសេនីយ៍ឯក​ ហែម​ សាមុត ​អធិការ​នគរបាល​ស្រុក​កំពង់រោទិ៍​​ ដឹក​នាំកម្លាំង​នគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍​ ស្រាវជ្រាវ និងឃាត់ខ្លួនក្រុម​ក្មេង​ទំនើង​០៣នាក់​ ដែល​បាន​បង្ហោះ​ម៉ូតូ​ រួចយក video បង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook។ 

ចំពោះ​សមត្ថកិច្ច​ក្រុម​ក្មេង​ទំនើង​បានឆ្លើយសារភាពថា ក្រុមខ្លួន ពិតជាបានធ្វើសកម្មភាពបង្ហោះ​ម៉ូតូ​ពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចបាន​ធ្វើ​កិច្ច​សន្យា​អប់រំ​ និងអញ្ជេីញ​អាណាព្យាបាល​មក​ទទួល​យក​ដេីម្បី​អប់រំ​បន្ត រីឯ​ម៉ូតូ​ប្រព្រឹត្តិ​សកម្មភាព​ ០១គ្រឿង​ ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​ រយៈពេល​ ០៣ខែទេីប​ប្រគល់​ជូន​វិញ ៕

ដោយ៖ សុថាន


ចែករំលែក៖