ព័ត៌មានទាន់ហេតុការណ៍៖

កំពុងជិះកង់តាមផ្លូវត្រូវម៉ូតូកង់បីបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលសន្លប់ ខណ:ជនបង្កបើកម៉ូតូកង់បីរត់គេច 

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសជាជនរងគ្រោះរងរបួសធ្ងន់បែកក្បាលហូរឈាមសន្លប់ស្តូកស្តឹងក្បែរចិញ្ចើមផ្លូវ ដោយកំពុងជិះកង់ត្រូវម៉ូតូកង់បីបុកពីក្រោយហើយបើករត់គេចមុនសមត្ថកិច្ចទៅដល់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១និង១០ នាទីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ 21 (ខាងលិចស្ពានក្រវាត់ក្រុងទី៣  ចម្ងាយ៥០ម៉ែត្រ) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៍ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរកាខ្ពស់ដែលបានចុះអន្តរាគមន៍ផ្ទាល់ បានប្រាប់ឱ្យដឹងថា  បុរសរងគ្រោះមានឈ្មោះ ពៅ លីថូ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់បែកក្បាលសន្លប់ ) មុខរបរដើរបេះផ្លែអំពឹលទឹកតាមមាត់ព្រៃមាត់អូរ មានកូនក្នុងបន្ទុកចំនួនបីនាក់ និងប្រពន្ធ មានមុខរបរដើរដកមើមក្រអៅឈូកក្នុងបឹង ផ្សំគ្នាទ្រទ្រង់ជីវភាពគ្រួសារ ។

លោកនាយប៉ុស្តិ៍បន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីទិញនំចំណីនៅម្តុំរោងចក្រស្បែក ជើងយកមកផ្ញើប្រពន្ធកូនដោយជិះកង់អែបៗតាមផ្លូវ (ទិសដៅពីលិចទៅកើត)  ស្រាប់តែមកដល់ចំណុចកើតហេតុក៏ត្រូវម៉ូតូកង់បីមិនស្គាល់ស្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបុកកង់ជនរងគ្រោះពីក្រោយ ហើយជនបង្កបានបើករត់គេច  ដោយបានលោកអធិការនគរបាលក្រុងតាខ្មៅ បញ្ជូនរថយន្តសឺរ៉ែនមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ៕


ចែករំលែក៖