អន្តរជាតិ ៖ ដើម្បីរំលឹកខួប ៩០ ឆ្នាំនៃជ័យជម្នះមហាដំណើររបស់កងទ័ពក្រហមនិងខួប ១០៧ ឆ្នាំនៃចលនាយុវនិស្សិត ៤ ឧសភា នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការរៀបចំសកម្មភាពសម្រាប់ក្មេងៗនិងយុវវ័យគ្រប់មជ្ឈដ្ឋានហុងកុងបានប្រារព្ធធ្វើពិធីបង្ហូតទង់ជាតិនិងទង់តំបន់រដ្ឋបាលពិសេសហុងកុង នៅទីលាន Golden Bauhinia របស់ហុងកុង។ សិស្សានុសិស្ស ១២០០ នាក់ដែលមកពីសាលាបឋមសិក្សានិងមធ្យោមសិក្សារបស់ហុងកុងបានចូលរួមពិធីដ៏វិសេសវិសាលមួយនេះ ដើម្បីបង្កើនស្មារតីទទួលខុសត្រូវនិងបំពេញបេសកកម្មសម្រាប់មាតុភូមិនិងប្រជាជាតិ។
លោក Zhuang Jiabin ប្រធានគណៈកម្មការរៀបចំសកម្មភាពសម្រាប់ក្មេងៗ និងយុវវ័យគ្រប់មជ្ឈដ្ឋានហុងកុងបាននិយាយថា ពិធីបង្ហូតទង់ជាតិនៅថ្ងៃទី ៤ ខែឧសភាឆ្នាំនេះមានសារៈសំខាន់ណាស់ ព្រោះវាជាខួប ៩០ ឆ្នាំនៃជ័យជម្នះមហាដំណើររបស់កងទ័ពក្រហមផង និងជាខួប ២០ ឆ្នាំនៃពិធីបង្ហូតទង់ជាតិ ៤ ឧសភា នៅហុងកុងផងដែរ។ ការបង្ហូតទង់ជាតិមិនគ្រាន់តែជាពិធីដ៏ពិសេសមួយនោះទេ ថែមទាំងជាមេរៀនប្រវត្តិសាស្ត្រដ៏ពិសេសមួយផងដែរ ដែលជួយឲ្យក្មេងៗនិងយុវជនរំលឹកពីប្រវត្តិសាស្ត្រជាតិ មានការយល់ដឹងកាន់តែច្បាស់ចំពោះមាតុភូមិ ពង្រឹងឆន្ទៈស្នេហាជាតិឱ្យកាន់តែរឹងមាំ និងអនុវត្តជាក់ស្តែង៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច