ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រុសបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់​បេីក​រថយន្ដ​ TOYOTA Prius លឿនមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត១ផ្ទាំងចំណែក​ឯ​រថយន្ដ​រងការ​ខូចខាត​មួយ​ចំហៀង​មុខខាងឆ្វេង​ ។ 

   ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២:៤៥នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ សង្កាត់​មនោរម្យ​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ ។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តព្រុស​ ពណ៌មាស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BQ-6848 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស​ក្នុងទិសដៅពីជេីងទៅត្បូង​ លុះមកដល់ចំណុចកេីតហេតុ​ក៏​រេចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ផ្ទាំង​ថ្ម​ចំនួន​មួយ​ផ្ទាំង​ខ្ទាត​ទៅ​ផ្លូវ​ម្ខាង​ទៀត​។ 

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ដ​ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖