ព័ត៌មានទាន់ហេតុការណ៍៖

ពន្ធនាគារខេត្តបើកប្រជុំពិនិត្យសំណើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ៧រូប 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពន្ធនាគារខេត្តបើកប្រជុំពិនិត្យសំណើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ៧រូប ក្នុងឱកាសបុណ្យវិសាខបូជា

នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ០២៦នេះ។

លោកលីសុវណ្ណារិទ្ទអភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបន្ធូរបន្ថយទោស និង លើកលែងទោសជូនដល់ទណ្ឌិតចំនួន៧នាក់ ក្នុងនោះការបន្ថយទោសនិងលើកលែងទោសទណ្ឌិតចំនួន៥នាក់រយៈពេល៣ ខែនិង២នាក់ទៀតរយៈពេល៦ខែ នាឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦នេះ ។ ដោយមានការចូលរួមពី លោកហេង ផេង ព្រះរាជអាជ្ញារង តំណាង ឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអបសាលាដំបូងខេត្ត និងលោក ឧត្តមអគ្គានុរក្ស. ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ លោក លោកស្រី អនុប្រធានពន្ធនាគារខេត្ត មន្ត្រីជំនាញ និង លោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរងជំនួយការដឹកនាំ ផែនការងារព្រហ្មទណ្ឌនៃ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអស់លោក លោកស្រី អនុប្រធាន និងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ។

លោកហេង ផេង ព្រះរាជអាជ្ញារងខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំពេលមានកម្មវិធីបុណ្យជាតិ រាជរដ្ឋាភិបាលតែងតែធ្វើការស្នើសុំដល់ព្រះមហាក្សត្រ ដើម្បីធ្វើការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតដែលបានខិតខំអប់រំកែប្រែខ្លួនបានល្អ ។ មួយវិញទៀតតាមព្រះរាជ្យក្រឹត្យបន្ធូរបន្ថយទោសនិងលើកលេងទោសគឺអនុវត្តតាមច្បាប់ពន្ធនាគារ ហើយនៅពេលការបន្ធូរបន្ថយទោសនិងលើកលែងទោស        ទណ្ឌិតក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យយើងនេះ មានចំនួន៧រូប ក្នុងស្រី១រូប ។ ដូច្នេះ នៅពេលដែលបងប្អូនយើងអនុវត្តទោសចប់ទៅរស់នៅក្នុងសហគមន៍វិញជួបជុំគ្រួសារ បងប្អូនត្រូវកែប្រែខ្លួនធ្វើជាមនុស្សល្អ ដើម្បីជាឪពុកល្អ        ម្តាយល្អ ជីតាល្អ ជីដូនល្អ ដើម្បីកសាងគ្រួសារនិងប្រទេសជាតិ ហើយសូមបងប្អូនគោរពច្បាប់ជាចំបង កុំឲ្យខុសកំហុសជាលើកទី២ បើមានកំហុសជាលើកទី២ច្បាប់ក្រមព្រហ្មគឺចែងអំពីបទល្មើសមិនរៀងចាល ដូច្នេះធ្វើឲ្យមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរ ។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្តក៏បានណែនាំ និងផ្ដាំផ្ញើទៅកាន់ទណ្ឌិតទាំងអស់ដែលត្រូវបានបន្ធូរបន្ថយទោស និង លើកលែងទោសត្រូវខិតខំអប់រំខ្លួនឯងនិងកូនចៅឲ្យក្លាយទៅជាមនុស្សល្អរស់នៅក្នុងសង្គមដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងគ្រួសារក៏ដូចជាសង្គមរឹងមាំ  ។

ជាទីបញ្ចប់លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងទណ្ឌិត ក៏ដូចជាពិរុទ្ធជនបានល្អប្រសើរ និងការផ្ដល់នូវចំណេះដឹង និងចំណេះ ជំនាញវិជ្ជាជីវៈបច្ចេកទេសផ្សេងៗ ដើម្បីជាទុនសម្រាប់ទណ្ឌិត  យកទៅប្រកបរបរចិញ្ចឹមជីវិតដោយសុច្ចរិត ក្រោយពេលចេញពីពន្ធនាគារត្រឡប់ទៅសហគមន៍ ជួបជុំក្រុមគ្រួសារ ទន្ទឹមនោះក្នុងនាមអាជ្ញាធរខេត្ត សុំផ្តាំផ្ញើកុំឲ្យបងប្អូនមានមុខនៅទីនេះជាលើកទី២ឲ្យសោះ ៕

ដោយ៖វណ្ណា


ចែករំលែក៖