ព័ត៌មានទាន់ហេតុការណ៍៖

បុកពេញទំហឹងទាំងយប់! រវាងម៉ូតូនិងរថយន្តនៅស្រុកកណ្ដាលស្ទឹង បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស ម្នាក់ធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានរងរបួស ក្នុងនោះម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ធ្វើដំណើរតាមដងផ្លូវជាមួយអ្នកជិះចំនួន៣នាក់។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្ត១គ្រឿងយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ដួលរងរបួសតែម្ដង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះ បានចុះអន្តរាគមន៍នៅទីតាំងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ។ ចំណែកភាគីរថយន្ត ពុំទាន់មានព័ត៌មានលម្អិតនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងវាស់វែងតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖