ខេត្តស្វាយរៀង៖ លោក រស់ ឆាយ ប្រធានគណៈចាត់តាំងគណបក្សខេត្ត តំណាង លោក ម៉ែនវិបុល ប្រធានគណកម្មាធិការគណបក្សខេត្តស្វាយរៀង និងលោកហែម ស៊ីណា ប្រធានគណៈកម្មាធិការគណបក្សស្រុក នាព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ ២០២៦នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាស លោក ឈឹម បុរស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មាធ្នង់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ ថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក រស់ ឆាយ ប្រធានគណៈចាត់តាំងគណបក្សខេត្តស្វាយរៀងបានមានប្រសាសន៍ថា លោក ឈឹម បុរស ដែលត្រូវបានប្រកាសតែងតាំងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំថ្មាធ្នង់ ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ឃុំ ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស បានដាក់ចុះឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាព ផ្ទៃឱ្យបានរឹងមាំរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា និងឱ្យស្រុះដៃគ្នា ដើម្បីបម្រើប្រជាជន ដោះស្រាយបញ្ហាជូនប្រជាជន និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងមូលដ្ឋាន ពិសេស ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែធូរធារសំដៅដណ្តើមការគាំទ្រពីប្រជាជនផងដែរ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច