ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបេីកបុកនិងកិនម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូត្រូវបានរថយន្តបេីកបុកពីក្រោយរួចកិន។

ហេតុការណ៍នេះបានកេីតឡេីងនាវេលាម៉ោង៣និង៥០នាទីល្ងាចថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភំ្នពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បានជិះម៉ូតូស្តុបពីពាក់ផ្លាកលេខ

ភ្នំេពញ 1HD-3240 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងបេីកមកពីក្រោយបុកនិងកិនបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗចំណែករថយន្តបង្កបានបេីកគេចខ្លួនបាត់។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាស្ននរង់ចាំស្រាវជ្រាវតាមចាប់ភាគីបង្កមកដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពសមត្ថកិច្ចបានធ្វេីលិខិតប្រគល់សាច់ញាតិធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖