វីដេអូដែលទើបចេញផ្សាយថ្មីបង្ហាញពីនាវាដឹកប្រេងអ៊ីរ៉ង់ពីរគ្រឿងកំពុងត្រូវបានវាយប្រហារដោយ “អាវុធជាក់លាក់” ដែលគេជឿថាជាគ្រាប់បែកនាំផ្លូវ ដែលទម្លាក់ចេញពីយន្តហោះចម្បាំងអាមេរិក។
បញ្ជាការកណ្តាល (CENTCOM) ដែលជាទីភ្នាក់ងារប្រតិបត្តិការរបស់យោធាអាមេរិកនៅមជ្ឈិមបូព៌ា បានចោទប្រកាន់នាវាដឹកប្រេងអ៊ីរ៉ង់ទទេពីរគ្រឿងគឺ Sea Star III និង Sevda ពីបទរំលោភលើការបិទផ្លូវសមុទ្រដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី 8 ខែឧសភា។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X បញ្ជាការដ្ឋានកណ្តាលអាមេរិកបានបញ្ជាក់បន្ថែមថា នាវាដឹកប្រេងទី៣ របស់អ៊ីរ៉ង់ ក៏ត្រូវបានធ្វើឱ្យបាត់បង់សមត្ថភាពធ្វើប្រតិបត្តិការ កាលពីថ្ងៃពុធកន្លងទៅផងដែរ។ អង្គភាពដដែលនេះបានសង្កត់ធ្ងន់ថា«បច្ចុប្បន្ន នាវាទាំង ៣គ្រឿងនេះ លែងមានសមត្ថភាពធ្វើនាវាចរណ៍ត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់វិញបានទៀតហើយ»៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច