ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ដចុះពិនិត្យទីតាំងអគារមួយកន្លែង នៅផ្លូវជាតិលេខ៥៨ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។
នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញទូរស័ព្ទ និងកុំព្យូទ័រជាច្រើនគ្រឿង ដែលបម្រើឲ្យសកម្មភាពលប់លួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) តែមិនឃើញជនល្មើសឡើយ។ កម្លាំងជំនាញបានសម្រេចបិទសៀលជាបណ្ដោះអាសន្ន ដើម្បីបន្ដស្រាវជ្រាវតាមនីតិវិធី។
សូមជម្រាបថា ខេត្តបន្ទាយមានជ័យ អីក៏សកម្មភាពលប់លួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) ច្រើនម្ល៉េះ ហើយថ្ងៃនេះ បង្ក្រាបមិនឃើញជនល្មើសឡើយ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច