ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ CONG ZHISHENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង៧៖០០នាទីព្រឹក នៅចំណុចក្នុងបុរីប៉េង ហួត គម្រោង The Star Diamond ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មានក្រុមជនសង្ស័យមួយក្រុម មានគ្នា៣នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ពីខ្លួន ហើយបានលួចយកសម្ភារមានតម្លៃនៅក្នុងផ្ទះថែមទៀតផង។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើកើតឡើង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមជំនាញរហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៤៖៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជន សង្ស័យចំនួន៣នា់។
ជនសង្ស័យទី១៖ ឈ្មោះ LIU PING ភេទប្រុស អាយុ ៤៣ឆ្នាំ, ទី២៖ ឈ្មោះ XIAO ZAILIN ភេទប្រុស អាយុ ៤០ឆ្នាំ និងទី៣៖ឈ្មោះ ZHANG SHIXIONG ភេទ ប្រុស អាយុ៣៣ឆ្នាំ នៅចំណុចបុរីប៉េង ហួត ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កំពុងសាកសួរនៅនាយកដ្ឋានដើម្បីបន្តនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច