ខេត្តស្វាយរៀង ៖ សង្ឃទ្រុស្តសីល ចាប់រំលោភកុមារីអាយុ១៣ឆ្នាំ ដែលរៀននៅសាលាក្នុងវត្ត។
ហេតុកាណ៍នេះ កើតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពេលនេះ បានចាប់ផ្សឹកហើយ សូមមន្ត្រីអនុវត្តច្បាប់ចាត់នីតិវិធីបន្តឱ្យ បានតឹងរឹង ខណៈសង្ឃអសីលធម៌ ទោះប្រព្រឹត្តជាបុគ្គលក៏ដោយ ក៏ធ្វើឱ្យប៉ះសាសនា ម្យ៉ាងទៀតជនរងគ្រោះជាអនីតិជនថែមទៀត ។
សូមបញ្ជាក់ថា ៖ ការលាក់បាំងបញ្ហាមិនអាចជួយដល់សាសនាយើងឡើយ យើងត្រូវរួមគ្នាពង្រឹងដល់ការប្រតិបត្តិធម៌វិន័យតាមទីអារាម ទើបសាសនាយើងថ្កើងថ្កាន៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច