ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានទទួលស្វាគមន៍គ្រូ អ្នកសម្របសម្រួល និងសិស្សនៃសាលាសង្រ្គាមកងទ័ពសហរដ្ឋអាមេរិក យ៉ាងកក់ក្តៅ

ចែករំលែក៖

(អ.ស.ប.) ៖ នៅរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានទទួលស្វាគមន៍គ្រូ អ្នកសម្របសម្រួល និងសិស្សនៃសាលាសង្រ្គាមកងទ័ពសហរដ្ឋអាមេរិក យ៉ាងកក់ក្តៅ ដែលបានមកកាន់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអ.ស.ប. នៅទីក្រុងញូវយ៉ក។

នៅក្នុងឱកាសខាងលើនេះ លោក ឯកអគ្គរាជទូត បានជម្រាបជូនដោយសង្ខេបអំពីអំពីប្រវត្តិប្រទេសកម្ពុជា កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសរហូតដល់បច្ចុប្បន្ន ជាពិសេសក្រោយការបញ្ចប់សង្រ្គាមស៊ីវិលនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នយោបាយការបរទេសកម្ពុជា និងការរួមចំណែកឥតឈប់ឈររបស់កម្ពុជាចំពោះប្រព័ន្ធអ.ស.ប. និងពហុភាគីនិយម ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអ.ស.ប. ចាប់តាំងពីឆ្នាំ២០០៦មក ។ 

លោក ក៏បានបង្ហាញ ក្តីសោមនស្សរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិកផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖