ខេត្តបាត់ដំបង ៖ ចាប់ពីថ្ងៃទី១១និង១២ ខែឧសភា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក មោងឫស្សី បានដឹកនាំកម្លាំងបង្រ្កាបមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ មឿន វ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបងនៅចំណុចភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ដោយដកហូតបានម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០១កូនថង់សង្ស័យមានសារធាតុញៀននិងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតក្នុងខណៈជនសង័្សយខាងលើមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងបទលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សីកាលពីខែសីហា ឆ្នាំ២០២៥។
ជាមួយនេះឈ្មោះម៉ៅ វិចិត្រ ភេទប្រុស អាយុ ៣៤ ឆ្នាំរស់នៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងក៏ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបានដែរក្នុងថ្ងៃនេះ ដោយអនុវត្តតាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង លើបទចោទប្រកាន់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងពីខែមីនា ឆ្នាំ២០២៣។
ពេលនេះជនសង្ស័យនិងជនត្រូវចោទទាំង០២នាក់ សមត្ថកិច្ចនគរបាលស្រុករៀបចំបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

(រូបភាពនគរបាលស្រុកមោងឫស្សី)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច