ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែទុកចិត្តពេក,ទីបំផុតអ្នកទុកចិត្តបោកយកម៉ូតូទៅដាក់បញ្ចាំយកប្រាក់ចាយយ៉ាងរំភើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២៦ នេះស្របតាមអនុសាសន៍របស់ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្ត មសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ នឹងរៀបចំបញ្ជូនទាំងមនុស្សនិងសំណុំ រឿងមកកាន់ផែនជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្តតាម នីតិវិធីច្បាប់ហើយ ។

អនុសេនីយ៍ឯក ចាន់ ថានូ បានឱ្យដឹងថា លោកបានដឹក នាំកម្លាំងសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋ បាលអូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាំខ្លួនមុខសញ្ញាជាជនសង័្សយ ម្នាក់ឈ្មោះណាក់ ចន្នី ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិគោកពោន ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបង និងដកហូតម៉ូតូម៉ាក (Scoopy) ពណ៌ ក្រហម សេរីឆ្នាំ ២០២០ ពាក់ផ្លាកលេ ខ តាកែវ 1U. 2616 ពីទីតាំងហាង បញ្ចាំមួយកន្លែងនៅសង្កាត់អូរជ្រៅ ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកសាកសួរ និងចាត់វិធានការ។

ប្រភពបានឲ្យដឹងថា ករណីនេះផ្តើមពីជនរងគ្រោះឈ្មោះ ឆាយ តាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកអំពីករណីរំលោភទំនុកចិត្តកើតឡើងនៅភូមិគោកពោន ឃុំធិបតី ស្រុកគាស់ក្រឡ នៅវេលាម៉ោង ០៨ និង១៥នាទី កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២ ០២៦ ដោយជនសង័្សយរូបនេះ សុំខ្ចីម៉ូតូរបស់ខ្លួនមួយភ្លែត។ ដោយទុកចិត្តពេកក៏ឱ្យខ្ចីហើយក៏ ជិះទៅបាត់រហូតមិនវិលត្រឡប់វិញទេ ។ ទីបំផុតជន សង្ស័យបានឆ្លើយថា មូលហេតុដែលគេធ្វើបែបនេះក៏ព្រោះតែអត់ប្រាក់ចាយ។

នគរបាលស្រុកបានប្រគល់ម៉ូតូខាងលើជូនទៅជនរង គ្រោះវិញបន្ទាប់ ពីបំពេញបែបបទស្របតាមនីតិវិធីរួច មក៕


ចែករំលែក៖