ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប 

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ក្រសួងទេសចរណ៍ បានឱ្យដឹងថា ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day) ដែលទិវាសហភាពអឺរ៉ុប (Europe Day) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ “សេចក្តីថ្លែងការណ៍ស៊ូម៉ាន” (Schuman Declaration) ឆ្នាំ១៩៥០ ដែលជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ក្នុងគោលបំណងថែរក្សាសន្តិភាពប្រកបដោយចីរភាព និងសាមគ្គីភាពក្រោយសង្គ្រាមលោកលើកទី២។

ទិវាដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលនៃសន្តិភាព និងវិបុលភាពក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់សហភាពអឺរ៉ុបក្នុងការបង្ហាញនូវតម្លៃរួម សេរីភាព និងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានាលើសកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។រាជធានីភ្នំពេញ នាល្ងាចថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦

His Excellency HUOT Hak, Minister of Tourism, attended the celebration ceremony marking the 76th anniversary of Europe Day, organized by the Delegation of the European Union to the Kingdom of Cambodia. Europe Day is celebrated annually on May 9 to commemorate the anniversary of the “Schuman Declaration” of 1950, which marked the beginning of political and economic cooperation in Europe with the aim of preserving lasting peace and unity following World War II.

This important occasion not only celebrates the achievements of peace and prosperity in Europe, but also serves as an opportunity for the European Union to showcase its shared values, freedom, and strengthened partnerships with countries around the world, including the Kingdom of Cambodia.

Phnom Penh, Tuesday evening, May 12, 2026. ៕

ដោយ ៖ សិលា


ចែករំលែក៖