ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ត្រូវបានប្រគល់តួនាទីជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ស្តីទី ។ នេះបើយោងតាមលិខិតបង្គាប់ការ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។
ការប្រគល់ភារកិច្ចជូនលោកនេះ ក្រោយលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន ត្រូវដាក់ឲ្យចូលនិវត្តន៍។
ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ការិយាល័យបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសាមីខ្លួន ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច