ភ្នំពេញ ៖ កម្ពុជាបានទាត់ចោលការចុះផ្សាយរបស់កាសែតថៃ ដែលថា ទាហានកម្ពុជាបាញ់១១គ្រាប់នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយបញ្ជាក់ថានេះ ការចុះផ្សាយនេះ ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរមកលើកម្ពុជា។
នៅយប់ថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា សារព័ត៌មានថៃមួយចំនួន បានចុះផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា បានបាញ់ ចំនួន១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ដែលជាការចោទប្រកាន់ទាំងស្រុង។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធចោលទាំងស្រុង អំពីការលើកឡើងខាងលើនេះ និងបញ្ជាក់ថានេះ គឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរ ។
គិតទៅថៃ ! ពោរពេញដោយគំនិតទុចរិត ល្បិចកលគ្រប់ជំពូក និយាយបាតដៃ ជាខ្នងដៃ បំពានទាំងស្រុង គ្រប់កាលៈទេសៈ ! បង្កើតបញ្ហាមិនឈប់ឈរ ក្លាយទៅជាពូជសាសន៍ដែលគ្មានសណ្ដាប់ធ្នាប់ បង្កើតតែព័ត៌មានក្លែងក្លាយ បំភ្លីការពិត បំប៉ោងព័ត៌មាន បង្កបញ្ហា ដែលពិភពលោកមើលឃើញថា ថៃជាប្រទេសដែលគ្មាន សីលធម៌ សច្ចធម៌ ទៀងត្រង់ មិនគោរពច្បាប់អន្តរជាតិនេះជាដើម ៕

ដោយ : សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច