ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​​បាន​យក​កាំភ្លេីង​បាញ់​​សម្លាប់​​ខ្លួនឯង​ ដោយ​មិន​ដឹង​មូលហេតុ

ចែករំលែក៖

ភ្នំពេញៈ បុរស​ម្នាក់ដែរគេដឹងថាជាសមត្ថកិច្ច​ចូល​និវត្តន៍​​បាន​យក​កាំភ្លេីង​ធ្វេី​អត្តឃាត​ ដោយបាញ់​​សម្លាប់​​ខ្លួនឯង​ ដោយ​មិន​ដឹង​មូលហេតុ​ បាន​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ហ៊ុមព័ទ្ធ​ខ្សែ​ ។ 

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​៥:២០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​ក្បែរ​ផ្លូវ​៦០ម៉ែត្រ​(ក្រោយ​ផ្សារ​រាត្រី​៦០ម៉ែត្រ​)​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។ 

បើតាមព័ត៌មានពីបុរសម្នាក់ដែលដើរហាត់ប្រាណនៅកន្លែងកើតហេតុបាននៅដឹងថាមុនពេលកើតហេតុរូបគាត់បានដើរហាត់ប្រាណដូចសប់ដងស្រាប់តែប្រទះឃើញបុរសម្នាក់ខាងលើកបានដេកស្រាប់នៅលើ កណ្ដាលផ្លូវខាងលើដោយមានឃើញកាំភ្លើងវែមួយដើមនៅក្បែរខ្លួនអ្នកស្លាប់និងម៉ូតូមួយគ្រឿងផងដែរហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងនៅកន្លែងកើតហេតុផងដែរ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច័យ​បាន​ចុះ​មក​ធ្វេី​ការ​ត្រួតពិនិត្យ​ និង​ធ្វេី​លិខិត​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។ ស ជី


ចែករំលែក៖