ព័ត៌មានទាន់ហេតុការណ៍៖

អតីត​មន្រ្តីនគរបាលកងអង្គរក្សម្នាក់​ ទើបចូលនិវត្តន៍ប្រើកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ​ស្លាប់នៅផ្លូវ​៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​មានករណីបុរសម្នាក់​ ដែលជាមន្រ្តីនគរបាលមានតួនាទីជាអង្គរក្សទើបចូលនិវត្តន៍​ បានប្រើប្រាស់កាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ​បណ្ដាលឱ្យ​ដេកស្លាប់ក្នុង​ថ្លុក​ឈាម។ 

ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង៥​ និង៣៦នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងខាងក្រោយផ្សាររាត្រីជាប់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​គេឃើញ​ជនរងគ្រោះ​បានជិះ​ម៉ូតូ​អគ្គិសនី​ ពណ៍ខ្មៅ​ តែម្នាក់ឯង​លុះមកដល់ចំណុចខាងលើ​ បានដកកាំភ្លើងខ្លីរបស់ខ្លួនបានសម្លាប់ខ្លួនឯងតែងម្ដង។ 

ក្រោយកេីតហេតុ​កម្លាំងសមត្ថកិច្ច​មូលដ្ឋាន​ បានសហការជាមួយ​កម្លាំង​នគរបាល​ជំនាញ​កោសល្យវិច័យ​ បានចុះដល់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យសាកសព​ និងស្រាវជ្រាវ​រកក្រុមគ្រួសារជនរងគ្រោះ​ ដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​៖តារា​


ចែករំលែក៖