ភ្នំពេញៈ បុរសជនជាតិចិនម្នាក់បេីករថយន្តមួយគ្រឿងម៉ាក LEXUS LM300 បានបេីកក្នុងល្បឿនលឿនក៏រ៉េចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយបាក់អស់មួយដេីមនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៤:០០នាទីទៀបភ្លឺត្រូវនិងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសជនជាតិចិនម្នាក់បេីករថយន្តមួយគ្រឿងម៉ាក LEXUS LM300 ពាក់ផ្លាកលេខ ភ្នំពេញ2CD-6588 បានបេីកក្នុងល្បឿនលឿនក៏រ៉េចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយបាក់អស់មួយដេីមនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌមានជ័យ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ស ជី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច