ខេត្តបន្ទាយមានជ័យ៖ គោសៀមមានចំនួនប្រហែលជាង៥០ក្បាលមានញី និងឈ្មួលតូចនិងធំដែលក្រុមអ្នកស៊ីសត្វគោតែងតែនាំគោឆ្លងដែនពេលនេះត្រូវសមត្ថកិច្ចចម្រុះគៀងចាប់ចំនួនពីរថ្ងៃគីថ្ងៃទី១៩និងថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦មកហើយនៅចំណុចខាងក្រោយវត្តស្ទឹងបត់ឋិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សាកណ្ដាល ក្រុងប៉ោយប៉ែត។
ប្រភពពីមន្ត្រីរបញ្ជាក់ថា ការចុះអនុវត្តន៍ចាប់សត្វគោសៀមដែលក្រុមឈ្មួញនាំឆ្លងដែនកាត់អូរដោយលែងហើយគេដេញ មកចូលទឹកដីកម្ពុជារួចគេមានក្រុមស៊ីឈ្នួលដើរចាប់យកមកលក់បន្តឬក៏យកចូលទីសត្វឃាដតែម្ដង។ ដូច្នេះហើយបានយើងពិបាកធ្វើការ សត្វខ្លះមានកន្លោះឫហៅថាខ្សែជាប់ហ្នឹងច្រមុះ។
ប្រភពថា ការចុះអនុវត្តន៍ចាប់គោសៀមឆ្លងដែននោះមានក្រុមយោធានិងនគរបាលវរៈការពារព្រំដែនគោក៨៩១បានប្រមូលសត្វគោនោះមកដាក់នៅក្នុងវត្តស្ទឹងបត់សិនដើម្បីធ្វើរបាយការណ៍ជុំវិញការចុះអនុវត្តន៍។
ពលរដ្ឋនៅចំណុចខាងលើបញ្ជាក់ថា ចំណុចដែលសមត្ថកិច្ចចាប់គោសៀមនោះមានក្រុមឈ្មួញលួចលាក់នាំមនុស្សឆ្លងដែន គ្រប់រូបភាព រួមទាំងបារីហ្នឹងទំនិញចាប់ហួយសៀមផងដែរ។ ប្រភពបញ្ជាក់ថា ការរកស៊ីឆ្លងដែនតាមរយៈឈ្មួញគឺមានការគប់គិតគ្នាជាប្រព័ន្ធ នៅពេលដែលប្រទេសជាតិមើលងាយ ឈ្លានពានទឹកដីពីសំណាក់ចោរសៀម ដែលប្រជាជនទូទាំងប្រទេសនាំគ្នាពហិការរបស់សៀម ហើយនៅថ្មីៗនេះទៅទៀតប្រមុខថ្នាក់ដឹកនាំក៏បានអនុវត្តន៍ច្បាប់ចំពោះមន្ត្រីដែលសមគំនិតជាមួយក្រុមឈ្មួញនាំចូលទុរេនសៀមនៅបាត់ដំបងផងដែរ។
បញ្ហាខាងលើនេះលោកប៊ោន សីហា មេបញ្ជាការ៨៩១អ្នកសារព័ត៌មានយើងចុចទូរស័ព្ទចូលនៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៦នេះគ្មានអ្នកទទួលនោះឡើយ៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច