ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រុសបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតមួយផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖​ បុរស​ម្នាក់​បេីក​រថយន្ត​មួយគ្រឿង​ម៉ាក​ TOYOTA PRIUS ​ក្នុង​ល្បឿន​លឿន​រ៉េចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​អោយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំនួន​មួយ​ផ្ទាំង​ខ្ទាត​ចេញ​ពី​ជួរ​និង​រថយន្ត​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។ 

ហេតុការណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​១និង​២០នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ២៨៩​ ក្នុង​សង្កាត់​បឹង​កក់​ទី២​ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកព្រុស​ ពណ៌ខ្មៅ​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​2BX-1434 បា​នបេីកតា​មបណ្តោយផ្លូវលេខ២៨៩​ ​ក្នុង​ល្បឿន​លឿន​លុះមកដល់ចំណុចកេីតហេតុក៏រ៉េចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំនួន​មួយ​ផ្ទាំង​ខ្ទាត​ចេញ​ពី​ជួរ​និង​រថយន្ត​រង​ការ​ខូច​ខាត​ដាច់កងខាងឆ្វេងយ៉ាង​ដំណំ​។ 

ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌទួល​គោក​ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់​ សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖