ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធនាគារផ្ទេរទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ទៅខេត្តជាប់ព្រំដែន ដើម្បីធ្វើការងារ ក្នុងបុព្វហេតុបម្រើជាតិ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានអនុវត្តការផ្ទេរដោយផ្អែកលើគោលការណ៍ ស្ម័គ្រចិត្តចំពោះទណ្ឌិតជាអនីតិជនជាប់ពាក់ព័ន្ធនឹងករណីក្មេងទំនើងមួយចំនួនជាបុរស សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ គោលដៅ ចំនួន០២ ដូចខាងក្រោម៖

១. គោលដៅមណ្ឌលអប់រំកែប្រែទី៤ ចំនួន ៦៥១នាក់ ក្នុងគោលបំណងបំពាក់បំប៉ន និងអប់រំបណ្តុះ បណ្តាល បន្ថែមពាក់ព័ន្ធនឹងជំនាញកសិកម្មរួមមាន ការដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ

២.គោលដៅពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់ ក្នុងគោលបំណងបំពាក់បំប៉ន និងអប់រំ បណ្តុះបណ្តាលបន្ថែមពាក់ព័ន្ធនឹងជំនាញសំណង់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖