ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកផលិតមាតិកាចិន (Influencers) ល្បីៗ ប្រចាំខេត្តហៃណានដែលមានអ្នកមើលជាង ២លាននាក់ និង followers ជិត៣សែននាក់ ចាប់អារម្មណ៍ ពី «ស្នាមញញឹមកម្ពុជា»

ចែករំលែក៖

ប្រទេសចិន ៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃនេះ បានបង្ហាញ ក្រុមអ្នកផលិតមាតិកាចិន (Influencers) ល្បីៗ ប្រចាំខេត្តហៃណានដែលមានអ្នកមើលជាង ២លាននាក់ និង followers ជិត៣សែននាក់ ចាប់អារម្មណ៍ និងគ្រោងមកកម្ពុជាស្វែងយល់ផ្ទាល់ពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជាដូចជាបេតិកភណ្ឌវប្បធម៌ ធម្មជាតិ អេកូទេសចរណ៍ ម្ហូបអាហារដ៏ឆ្ងាញ់ពិសារ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ «ស្នាមញញឹមកម្ពុជា» ដើម្បីផ្សព្វផ្សាយជូនប្រជាជននៅខេត្តហៃណាន និងប្រទេសចិន។

សូមបញ្ជាក់ថា ៖ ជាការបង្ហាញ ស្របពេលដែល រដ្ឋមន្ត្រី ហួត ហាក់ បំពេញបេសកកម្មផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា នៅប្រទេសចិន ៕

ដោយ ៖ ស តារា


ចែករំលែក៖