ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្វេីអត្តឃាតដោយចង.កសម្លាប់ខ្លួនចោលប្រពន្ធនិងកូនទើបតែកើតបាន១ខែ​ ព្រោះតែវិបត្តិផ្លូវចិត្ត

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់បានសម្រេចចិត្តយកក្រម៉ាចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកចោលប្រពន្ធនិងកូនទើបតែកើតបាន១ខែ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់វោមចៅទី២ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះត្រូវជាប្តីបានផ្លាស់ខោអាវចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹក​ក្រោយមកដោយស្រ្តីជាប្រពន្ធចាំយូរពេកមិនឃើញចេញមកវិញក៏ចូលទៅគោះទ្វារបន្ទប់ទឹកស្រែកហៅ តែបុរសរងគ្រោះមិនឆ្លើយតបក៏សម្រេចច្រានទ្វារចូលទៅស្រាប់តែស្រឡាំងកាំងឃើញប្តីចង.កសម្លាប់ខ្លួនបាត់ទៅហើយ រួចក៏បានទាក់ទងទៅម្ដាយបុរសរងគ្រោះឲ្យមកទីតាំងកើតហេតុ ហើយម្តាយមិនអស់ចិត្តបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យតែអកុសលបានដាច់ខ្យល់ស្លាប់បាត់ទៅហើយរួចក៏បញ្ជូនមកក្បែរបន្ទប់ជួលវិញ។

ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច្ច័យឲ្យចុះមកពិនិត្យទៅលើសពបន្ត ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញបញ្ជាក់ថាសពពិតជាស្លាប់ដោយចង.កសម្លាប់ខ្លួនមែន រួចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖