ខេត្តព្រះសីហនុ៖ ជនសង្ស័យ៥នាក់ត្រូវកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុធ្វើការបង្ក្រាបនិងឃាត់ខ្លួនករណីប្រើប្រាស់អាវុធដោយខុសច្បាប់។
ប្រតិបត្តការធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម៉ោងប្រមាណ ២១និង០០នាទីយប់ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនមួយក្រុមកាន់អាវុធភ្ជង់ជនជាតិចិន ដូចគ្នា។
ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ ។
ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានស្នើឲ្យជនសង្ស័យសហការ ប៉ុន្តែជនសង្ស័យមិនសហការ និងបានដកអាវុធ ក៏បណ្តាលឲ្យមានការផ្ទុះអាវុធឡើងមួយប្រាវ ទោះជាយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៥នាក់ រំដោះជនរងគ្រោះ១នាក់ និងដកហូតអាវុធខ្លី ២ដើម និងរថយន្ត ២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីនីតិវិធីបន្ត ៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច