ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំធ្វើពិធីក្រុងពាលីបែបសាសនាតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ក្រោមអធិបតី សម្ដេចវិបុលសេនាភ័ក្ដីសាយ ឈុំ សមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងខាងអាជ្ញាធរដែនដីរាជធានីភ្នំពេញមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៌ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័កព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ។
មានវត្តមានក្នុងឱកាសនោះដែរមាន លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ឡាយ សំកុល អគ្គ លេខាធិការព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោក ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំង លោក លោកស្រី គណៈអភិបាលរាជធានីភ្នំពេញលោក នាយក នាយករងរដ្ឋបាលរាជធានីភ្នំពេញលោក លោកស្រី អភិបាលខណ្ឌទាំង១៤។
ពិធីក្រុងពាលីខាងលើតាមបែបសាសនាធ្វើឡើង ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន ឱ្យប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យក្នុងកម្មវិធីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច