ខេត្តពោធិ៍សាត់ ៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមរំលឹកដល់បងប្អូនដែលមានផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ឬរីសត បើសិនជាមានជនបរទេសមានបំណងជួលស្នាក់នៅទីកន្លែងរបស់បងប្អូន ត្រូវត្រួតពិនិត្យលិខិតឆ្លងដែនឲ្យបានត្រឹមត្រូវ និងត្រូវរាយការណ៍មកសមត្ថកិច្ចក្នុងមូលដ្ឋានដែលនៅជិតបងប្អូនបំផុត ក្នុងករណីសមត្ថកិច្ចចុះត្រួតពិនិត្យ រកឃើញថាមានជនបរទេសដែលរស់នៅខុសច្បាប់ ម្ចាស់ទីតាំងត្រូវទទួលការពិន័យជាប្រាក់ចំនួន ៤លានរៀល ក្នុងជនបរទេសម្នាក់ និងសូមចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋដើម្បី បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams បើសិនជាបងប្អូនប្រទះឃើញ ឬសង្ស័យជនបរទេសរស់នៅប្រមូលផ្តុំប្រព្រឹត្តបទល្មើសផ្សេងៗ សូមរាយការណ៍មកសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ០៩៧ ៧៧៨ ០០១៥ ។
ឬតាមរយៈលេខទូរស័ព្ទរបស់ អធិការក្រុង-ស្រុកទាំង៧
១ – អធិការក្រុងពោធិ៍សាត់ ០៩៧ ៧៦១ ៦៦៦២
២ – អធិការស្រុកក្រគរ ០៩៥ ៧៧២ ០០៧
៣ – អធិការស្រុកបាកាន ០៩៧ ៦១៤ ៤១៤១
៤ – អធិការស្រុកកណ្តៀង ០៨៨ ៤៥១ ០៥១០
៥ – អធិការស្រុកភ្នំក្រវ៉ាញ ០៨១ ២៦៨ ១៨១
៦ – អធិការស្រុកតាលោសែនជ័យ ០៨៨ ៧៤៤ ០៤៤០
៧ – អធិការស្រុកវាលវែង ០៦៨ ៥៧៧ ០១០ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច