ភ្នំពេញ៖ បុរសម្នាក់ឡាំប្រឺតាមួយគ្រឿងក្នុងល្បឿនលឿនហើយរេចង្កូតបុករថយន្តព្រុស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៦ ទៅតាមបណ្ដោយផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តព្រុស ពណ៌ស មួយគ្រឿងធ្វើការតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពី កេីតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមាន ឡាំប្រឺតា មួយគ្រឿងបើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនហើយក៏បានរេចង្កូតមកបុក រថយន្តពេញទំហឹងបណ្ដាលឲ្យរងការខូចខាតសំណាងល្អមិនមានការរងរបួសនោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកទីតាំងកន្លែងកើតហេតុដើម្បីធ្វើការវាស់វែងយកទៅធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច