ព័ត៌មានទាន់ហេតុការណ៍៖

គ្មានកីឡាករ Real Madrid ម្នាក់សោះនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ

ចែករំលែក៖

ខ្សែប្រយុទ្ធ Lamine Yamal ដែលរងរបួសត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមបាល់ទាត់ពិភពលោករបស់អេស្ប៉ាញ តែមិនមានកីឡាករ Real Madrid ណាម្នាក់ជាលើកដំបូង។

កីឡាករវ័យ 18 ឆ្នាំបានខកខានក្នុងខែចុងក្រោយនៃរដូវកាលនេះ បន្ទាប់ពីបានរហែកសរសៃពួរខាងឆ្វេងរបស់គាត់ពេលលេងឱ្យ Barcelona កាលពីថ្ងៃទី 22 ខែមេសា។

ខ្សែការពារ Dean Huijsen និង Dani Carvajal របស់ Real ត្រូវបានកាត់ចេញ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Luis de la Fuente បាននិយាយថា “ខ្ញុំមិនសម្លឹងមើលក្លឹបមួយ នោះទេ។ ខ្ញុំមិនមានភាពលំអៀងក្នុងតំបន់ដែលអ្នកគាំទ្រអាចមាននោះទេ។ សម្រាប់ខ្ញុំ វាជាលក្ខណៈសកលច្រើនជាង។ រឿងតែមួយគត់ដែលខ្ញុំចង់បានគឺដើម្បីឱ្យកីឡាករបាល់ទាត់ទាំងនេះមានមោទនភាពក្នុងការតំណាងឱ្យក្រុមជម្រើសជាតិ”។

ខ្សែបម្រើស្លាបរបស់ Athletic Bilbao កីឡាករ Nico Williams ដែលជួបបញ្ហារបួសសរសៃពួរ ក៏មានវត្តមានក្នុងក្រុមទាំង 26 នាក់ ផងដែរ។

World Cup ចាប់ផ្តើមពីថ្ងៃទី 11 ខែមិថុនាដល់ថ្ងៃទី 19 ខែកក្កដា។

អេស្ប៉ាញប្រកួតជាមួយក្រុម Cape Verde នៅថ្ងៃទី 15 ខែមិថុនា អារ៉ាប៊ីសាអូឌីតនៅថ្ងៃទី 21 ខែមិថុនា និងអ៊ុយរូហ្គាយនៅថ្ងៃទី 26 ខែមិថុនា ក្នុងពូល H ។

ខ្សែបម្រើ Mikel Merino ដែលបានត្រលប់មកវិញក្នុងការប្រកួត Premier League ចុងក្រោយរបស់ Arsenal កាលពីថ្ងៃអាទិត្យ បន្ទាប់ពីសម្រាករយៈពេល 4 ខែជាមួយនឹងការបាក់ឆ្អឹងជើង ត្រូវបានបញ្ចូលទៅក្នុងក្រុម។

គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Premier League ទាំងប្រាំពីររូប រួមជាមួយមិត្តរួមក្លឹប David Raya និង Martin Zubimendi, Pedro Porro របស់ Tottenham, Marc Cucurella របស់ Chelsea, Rodri របស់ Manchester City និង Yeremy Pino របស់ Crystal Palace ។

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញរួមមាន៖

អ្នកចាំទី៖ Unai Simon (Athletic Bilbao), David Raya (Arsenal), Joan Garcia (Barcelona)។

ខ្សែការពារ៖ Marcos Llorente (Atletico Madrid), Marc Pubill (Atletico Madrid), Pedro Porro (Tottenham), Aymeric Laporte (Athletic Bilbao), Eric Garcia (Barcelona), Pau Cubarsi (Barcelona), Marc Cucurella (Chelsea), Alejandro Grimaldo (Bayer Leverku) ។

ខ្សែបម្រើ៖ Rodri (Manchester City), Martin Zubimendi (Arsenal), Mikel Merino (Arsenal), Pedri (Barcelona), Gavi (Barcelona), Fabian Ruiz (Paris St-Germain), Alex Baena (Atletico Madrid)។

ខ្សែប្រយុទ្ធ៖ Yeremy Pino (Crystal Palace), Victor Munoz (Osasuna), Mikel Oyarzabal (Real Sociedad), Ferran Torres (Barcelona), Lamine Yamal (Barcelona), Dani Olmo (Barcelona), Nico Williams (Athletic Bilbao), Borja Iglesias (Celta Vigo)៕

ដោយ៖ ភារៈ


ចែករំលែក៖