ភ្នំពេញ៖ បុរសម្នាក់ បេីករថយន្ដ TOYOTA Prius ជ្រុលបុកឡំប្រឺតាត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យម្ចាស់ឡំប្រឺតារងរបួសធ្ងន់និង នារី ជាភ្ញៀវ រងរបួសស្រាលរួចរថយន្ដ បម្រុងបេីករត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ ដេញតាម ឃាត់ ។
ហេតុការណ៍ នេះ បានកើត ឡើង កាលពី វេលាម៉ោង ១២:៥០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី២៦ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិត តាមបណ្ដោយ ផ្លូវ ព្រះនរោត្ដម កែងផ្លូវ ២១៤ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីហេតុគេបានឃេីញបុរសម្នាក់បេីកបរឡំប្រឺតាដឹកភ្ញៀវម្នាក់ធ្វេីដំណើរតាមបណ្ដោយផ្លូវលេខ២១៤ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ បេីក រថយន្ដ TOYOTA Prius ពណ៌ប្រផេះ ពាក់ ផ្លាក លេខ ភ្នំពេញ 2BZ-5873 បេីក ក្នុង ល្បឿនលឿន តាមបណ្តាយផ្លូវព្រះនរោត្តម ក៏ជ្រុលបុកឡំប្រឺតាពេញទំហឹងបណ្តាលឲ្យ ម្ចាស់កង់បី រងរបួសធ្ងន់ និង នារីជាភ្ញៀវ រងរបួស ស្រាល រួច រថយន្ដ បម្រុង បេីក រត់គេច ខ្លួនតែត្រូវ បាន ប្រជាពលរដ្ឋ ដេញ តាមឃាត់ ។
ក្រោយ ពេល កេីតហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោកនៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មកធ្វើការវាស់វែង យក រថយន្ដ និង ឡំប្រឺតា ទៅ រក្សា ទុក រង់ចាំការ ដោះស្រាយ នៅពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច