ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនចាត់ការតាមច្បាប់ក្រោយលួចម៉ូតូមួយគ្រឿងបានសម្រេច។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង ០៤ និង ៣០នាទី ទាបភ្លឺ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ស្ថិត នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១.ឈ្មោះ អ៊ូ ថេត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
ទី២.ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិត ប្រាកដ ។
ចំណែកជនរងគ្រោះឈ្មោះកាំង វិស៊ាន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ម៉ូតូដែលជនសង្ស័យលួចនោះម៉ាក ស៊ុយស៊ូគីនិច ពណ៌ខៀវ ឆ្នាំផលិត ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MJ-1776។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ កំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់ បទល្មើសនានា និងរក្សាសុខវត្ថិភាពជូនប្រជាពលរដ្ឋ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ សមត្ថ កិច្ចយើងល្បាតមកដល់ត្រង់ចំណុចផ្លូវបេតុង ក្បែរបន្ទាយទាហានទ័ពអាកាស៩១ ស្រាប់តែឃើញជន សង្ស័យទាំង០២នាក់កំពុងបណ្តើរម៉ូតូម៉ាក ស៊ុយស៊ូគីនិច ១គ្រឿង ដោយមានការសង្ស័យភ្លាមនោះសមត្ថកិច្ចយើងក៏បានឃាត់សួរនាំ ជនសង្ស័យទាំង០២នាក់ បន្ទាប់មកជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ម៉ូតូដែលខ្លួនកំពុង បណ្តើរគឺជាម៉ូតូបានលួចគេនៅម្តុំរោងចក្រQMI ខណៈពេលនោះសមត្ថកិច្ចក៏ធ្វើឃាត់ខ្លួនជន សង្ស័យខាងលើទាំង០២នាក់ជាក់ស្តែងរួមនឹងវត្ថុតាងនាំយកមកប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធីច្បាប់ តែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច