ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តក្វាងស៊ីកោតសរសើរការរៀបចំយុទ្ធសាស្ត្របានល្អរបស់កម្ពុជាលើវិស័យទេសចរណ៍

ចែករំលែក៖

ប្រទេសចិនៈ ក្នុងឱកាសពិព័រណ៍ទេស ចរណ៍ចិន-អាស៊ានឆ្នាំ២០១៦ នៅទីក្រុង Guilin នៃតំបន់ពិសេសក្វាងស៊ី នៃ សាធារណរដ្ឋប្រជាមានិតចិនលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួប សវនាការជាមួយលោក Zhang Xiaoqin អភិបាលរងនៃតំបន់ពិសេសក្វាងស៊ីដែលទទួលលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់៖

១-ភាគីក្វាងស៊ីបានសម្តែងការកោត សរសើរ និងរីករាយចំពោះយុទ្ធសាស្ត្រ ត្រៀមទទួលភ្ញៀវទេសចរចិន (China Ready) របស់កម្ពុជា។

២-ភាគីទាំងពីរបានឯកភាពគ្នាពង្រីកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ចិនអាស៊ានឲ្យកាន់តែល្អប្រសើរជារៀងរាល់ឆ្នាំដោយអញ្ជើញវិនិយោគិននិងប្រតិបត្តិករទេសចរណ៍ ចិនអាស៊ានឲ្យមកចូលរួមកាន់តែច្រើន។

៣-ភាគីក្វាងស៊ី នឹងជំរុញឲ្យក្រុមហ៊ុន Alibaba ទៅសិក្សានិងវិនិយោគផលិតផល ទេសចរណ៍នៅកម្ពុជាឲ្យបានឆាប់រហ័ស។

៤-ភាគីក្វាងស៊ីនឹងជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍និងផ្តល់បទ ពិសោធន៍ល្អៗក្នុងការគ្រប់គ្រងរមណីយដ្ឋាននិងគោលដៅទេសចរណ៍។

៥-បង្កើនជើងហោះហើរពីក្វាងស៊ីមក កម្ពុជាឲ្យកាន់តែច្រើននិងជំរុញការតភ្ជាប់តាមផ្លូវអាកាសពីតំបន់ទេសចរណ៍កូលឹង មកកម្ពុជាឲ្យឆាប់រហ័ស៕ ហេង សូរិយា

ase


ចែករំលែក៖