ព័ត៌មានទាន់ហេតុការណ៍៖

ករណីមេឆ្នោតដ៏ល្បីនៅត្នោតជ្រំត្រូវតុលាការដោះលែងភរិយា តែឃុំប្តី

ចែករំលែក៖

ភ្នំពេញ៖ មេកន្ទុយលេខដ៏ល្បី២នាក់ប្តី ប្រពន្ធ ត្រូវបានលោក ចែ សុង តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងជនសង្ស័យជាប្រពន្ធឲ្យ ទៅផ្ទះវិញ ខណៈជនជាប់ចោទជាប្តីត្រូវ បានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជា បណ្តោះអាសន្ន។

មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យ ដឹងថា លោក ចែ សុង ព្រះរាជអាជ្ញារង បានសម្រេចដោះលែងជនសង្ស័យជាមេ កន្ទុយលេខសកម្មប្រចាំភូមិត្នោតជ្រំ ម្នាក់ ជាប្រពន្ធឱ្យមានសេរីភាពវិញ កាលពីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ ប្រភព បញ្ជាក់ថា ចំណែកជនជាប់ចោទជាប្តីត្រូវ បានលោក ឆែ វីរៈ ចៅក្រមស៊ើបសួរសម្រេច ឃុំខ្លួនជាបណ្តោះអាសន្ន នៅរសៀល ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦។

ជនជាប់ចោទឈ្មោះ ញឹម កុសល អាយុ ៤៦ឆ្នាំ ជាប្តីនិងស្ត្រីជាប្រពន្ធ (ត្រូវគេដោះ លែង) ដែលសមត្ថកិចឃាត់ខ្លួនកាលពី វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះ លេខ៤ ផ្លូវបេតុង ភូមិត្នោតជ្រំ៤ ក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ។ នៅក្នុងប្រតិបត្តិ ការបង្ក្រាបនោះនគរបាលដកហូតបាន ប្រាក់សរុបចំនួន៦៦,៣៧០ដុល្លារសហរដ្ឋ អាមេរិក លុយខ្មែរចំនួន៦លាន៥០ម៉ឺន រៀល រួមទាំងវត្ថុតាដែលពាក់ព័ន្ធមួយចំនួន ទៀត។

គួរបញ្ជាក់ថា វាមិនមែនជាលើកទី១ទេ ដែលតំណាងអយ្យការលោក ចែ សុង បាន ដោះលែងជនសង្ស័យពាក់ព័ន្ធល្បែងស៊ី សងបែបនេះ។ គេនៅចាំបានថា កាលពី រសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ លោក ចែ សុង បានដោះលែង ជនសង្ស័យឈ្មោះ ទេស ស៊ីថាត ភេទស្រី អាយុ៣០ឆ្នាំ មាន មុខរបរលក់ដូរ និងកត់កន្ទុយលេខ ស្នាក់ នៅផ្ទះលេខ៥៥៥ ផ្លូវលេខ៩០៧ ក្រុមទី ១៦ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវត្រូវបាន កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែបង្ក្រាប និង ឃាត់ខ្លួន កាល ពីរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។

កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅ លោក ចែ សុង ធ្លាប់ បានសម្រេចដោះលែងជនជាប់សង្ស័យជា ក្រុមអ្នកបើកបនល្បែង និងអ្នកលេងល្បែង ស៊ីសងចំនួន៨នាក់ឲ្យមានសេរីភាពវិញនៅអធិការដ្ឋានខណ្ឌសែនសុខតែម្តង ក្រោមហេតុផលបញ្ជូនសំណុំរឿងទៅ ជម្រះផ្ទាល់។

ករណីខាងលើនេះ នគរវត្ត មិនអាច ទាក់ទងសុំការបំភ្លឺពីលោក ចែ សុង បាន ទេកាលពីថ្ងៃម្សិលមិញ៕ ហេង សូរិយា

90 dse ae aer aa


ចែករំលែក៖