ខេត្តកណ្ដាល៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកករណីប៉ុនប៉ងចាប់ក្មេងនៅស្រុកស្អាង ខេត្តកណ្ដាល នោះមកសមត្ថកិច្ចបានបើកការស្រាវជ្រាវនិងសួរនាំរកហេតុផលពីអ្នកបង្ហោះតាមបណ្ដាញសង្គម facebook និងការស្រាវជ្រាវបានឲ្យ ដឹងថា មិនមានការចាប់ក្មេងដាក់ឡាននោះឡើយ។
មន្ត្រីនគរបាលស្រុកហាងបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦ លោកអធិការនគរបាលស្រុកស្អាង បានបញ្ជាកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានចុះស្រាវជ្រាវទៅជួប ម្ចាស់អាខោនហ្វេសប៊ុកខាងលើឈ្មោះ សុខ ផល្លី ភេទ ស្រី អាយុ៤១ឆ្នាំ ទីលំនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ហើយបានធ្វើការសាកសួរ ។
ស្ត្រីអ្នកបង្ហោះព័ត៌មាននេះបានបំភ្លឺថា នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៥០នាទី គាត់បានត្រឡប់មកពីផ្សារវិញ។ ពេលមកដល់ផ្ទះកូនស្រីរបស់គាត់ឈ្មោះធី សុនីតា អាយុ១១ឆ្នាំ មុខរបរសិស្ស បានប្រាប់ថា មានរថយន្ត១គ្រឿង ពណ៌ខ្មៅ ឈប់នៅមុខផ្ទះរបស់គាត់ ហើយបក់ដៃឱ្យកូនគាត់ឡើងឡាន ពេលនោះកូនគាត់ភ័យបានរត់ចូលបន្ទប់ក្នុងផ្ទះ រួចឡាននោះបានបើកទៅទិសខាងលិចបាត់ទៅ តែមិនមានការចាប់ក្មេងដាក់ឡាននោះទេ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាល បានស្រាវជ្រាវឆែកកាំម៉េរ៉ាសុវត្តិភាពតាមដងផ្លូវ បានរកឃើញភិនភាគឡានដែលក្មេងស្រីបានប្រាប់ ម៉ាក់ ស្តារិច ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល2C-2553 ម្ចាស់ឈ្មោះ អុិត គីមហេង ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ហើយសមត្ថកិច្ចបានទូរសព្ទសួរបំភ្លឺពីម្ចាស់រថយន្ត។ ម្ចាស់រថយន្តបានប្រាប់ថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ជាង១៦ល្ងាច គាត់បានចេញពីផ្ទះ ទៅមើលរោងចក្ររបស់ខ្លួននៅភូមិព្រែកស្លែង ឃុំត្រើយស្លា រួចក៏បានបន្តទៅមើលដី នៅជាប់ផ្ទះរបស់ឈ្មោះ សុខ ផល្លី៊ ។ ពេលមើលបានមួយសន្ទុះខ្លួនបានជិះឡានត្រឡប់ទៅផ្ទះវិញ ។ ដូច្នេះមិនមានការចាប់ក្មេងដាក់ឡាននោះទេ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច