ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ៤គ្រឿង ត្រូវបានក្រុមចល័តក្រសួងចុះឆ្មក់ចាប់ និងពិន័យ នៅស្រុកឆ្លូង ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យថា ក្រុម ការងារចល័តចម្រុះ សហការជាមួយស្ថានីយជញ្ជីងអចល័តកាំពី ខេត្តក្រចេះ បានចុះឆ្មក់ត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ក្នុងភូមិសាស្រ្ត ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ រកឃេីញរថយន្ត ៤គ្រឿង ដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចល័តចម្រុះ ដឹកនាំដោយលោក សេង ឈួន សហការជាមួយលោកប្រធានមន្ទីរសាធារណការខេត្តក្រចេះ និងស្ថានីយជញ្ជីងអចល័តកាំពី ខេត្តក្រចេះ និងក្រុមការងារត្រួត ពិនិត្យយានយន្តកែឆ្នៃខុសលក្ខណ:បច្ចេកទេស ខេត្តក្រចេះ បានធ្វើការឃាត់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់លើកំណាត់ផ្លូវលេខ73(PK 53+400) ក្នុងភូមិសាស្រ្ត ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ផន រឹម បានបន្ថែមថា ជាលទ្ធផលក្រុមការងារបានថ្លឹងរថយន្តចំនួន ៥គ្រឿង ក្នុងនោះលើសចំនួន ៤គ្រឿងពិន័យតាមកម្រិតកំណត់៕


ចែករំលែក៖