ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញខេត្តក្រចេះ បានឃាត់ខ្លួនជនសង្សយ័១ នាក់ពីបទកាប់ឈើដោយខុសច្បាប់ 

ចែករំលែក៖

ខេត្តក្រចេះ៖ មន្ត្រីជំនាញនៃមន្ទីរខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័១នាក់ពីបទកាប់ឈើដោយខុសច្បាប់ នៅចំណុចភូមិបឹងចារ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១ និង១៥ នាទី មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រក្រចេះ ចំនួន០៥នាក់ ដឹកនាំដោយលោក ថាំង ស្រស់ អនុប្រធានស្នាក់ការ ប្រកបដោយឯកសណ្ឋានត្រឹមត្រូវបានធ្វើការចុះល្បាត ចំណុច ភ្នំក្រហម ភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បានជួបប្រទះឃើញជនសង្ស័យចំនួន ០២នាក់កំពុង ធ្វើសកម្មភាពលួចអារឈើខុសច្បាប់ ក្នុងតំបន់ការពារ ធម្មជាតិ។ ជាលទ្ធផល មន្ត្រីយើងបានរឹបអូសវត្ថុតាង៖

– រណាយន្តធុនតូច ១គ្រឿង កាំបិតដងវែង១ និងពូថៅ១

– ឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់។

ក្រុមមន្ត្រីបានកសាងសំណុំរឿង និងបានបញ្ជូនវត្ថុតាង និងជនសង្ស័យទៅសាលាដំបូងខេត្តក្រចេះ រួចហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖