ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខ WHO អំពាវនាវរកជំនួយអន្តរជាតិ បន្ថែម ជំនួយសម្រាប់ការឆ្លើយតបនឹងជំងឺអេបូឡា 

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានអង្គការសុខភាពពិភពលោក (WHO) នាថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអំពាវនាវដល់សហគមន៍ភាគកណ្តាលដែលទេីបផ្ទុះជំងឺអេបូឡាចុងក្រោយគេនៅប្រទេសកុងហ្កោ ឱ្យដើរតួនាទីស្នូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ជាមួយការអំពាវរកជំនួយបន្ថែមទៀតពីអន្តរជាតិ។

លោក Tedros Adhanom Ghebreyesus បានទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺអេបូឡា។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Bunia នៃខេត្ត Ituri ដែលជាចំណុចក្តៅនៃការផ្ទុះឡើងនៃជំងឺអេបូឡា ថាសហគមន៍នេះ ដឹងច្បាស់ពីបញ្ហា និងដំណោះស្រាយជាងនរណាទាំងអស់ ហេីយថាសហគមន៍អន្តរជាតិនឹងចូលរួមជួយក្រោមការដឹកនាំរបស់រដ្ឋាភិបាលកុងហ្កោ។

លោក Tedros បានអំពាវនាវឱ្យមានការគាំទ្រជាអន្តរជាតិបន្ថែមទៀត សម្រាប់ការងារឆ្លើយតបនឹងជំងឺអេបូឡា ដោយនិយាយថា រហូតមកដល់ពេលនេះ WHO បានទទួលត្រឹមតែមួយភាគបីនៃតម្រូវការថវិការបស់ខ្លួន។ គួរបញ្ជាក់ថា តាមអាជ្ញាធរកុងហ្កោ គិតត្រឹមថ្ងៃសុក្រ ការសង្ស័យឆ្លងជំងឺអេបូឡា បានកេីនដល់ចំនួន ១ ០២៨ករណី៕


ចែករំលែក៖