ព័ត៌មានទាន់ហេតុការណ៍៖

រងរបួសធ្ងន់ ស្រាលចំនួន០២នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ 

ចែករំលែក៖

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរ បង្កឡើងរវាងម៉ូតូនិងម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ស្រាល មនុស្សចំនួន ០២នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើត ឡើងពីវេលាម៉ោង ០៦និង៥០នាទីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៦ នៅចំណុចលើផ្លូវលេខ១១០ស្ថិតក្នុង ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចជំនាញបានប្រាប់ឱ្យដឹងថា មុនពេលកើត ហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដាគុបមូល C90 ពណ៌ស្លែចាស់ (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ យុទ្ធ វន ភេទប្រុស អាយុ ៥៣ឆ្នាំ(រងរបួសធ្ងន់)មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ បើកបរក្នុងទិសដៅពីជើងទៅ ត្បូង។ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេង ពេលនោះក៏មានម៉ូតូ១គ្រឿងទៀតម៉ាកហុងដា CSOOPY ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CD -9585 បើកបរ ដោយឈ្មោះ វាសនា គន្ធី ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល) មានទីលំនៅភូមិឃុំកើតហេតុជាមួយគ្នា បើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង ក៏បានបុកអ្នកបើកបរម៉ូតូដែលបត់នោះបណ្តាលឱ្យម៉ូតូទាំងពីរដួលតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ពិនិត្យវាស់វែង ដោយជនរងគ្រោះ ត្រូវបានសាច់ញ្ញាតិ បញ្ជូនទៅមន្ទីរពេទ្យដោយខ្លួនឯង និងបានយកវត្ថុតាង (ម៉ូតូរងការខូចខាតធ្ងន់ទាំង០២គ្រឿង) មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំ រឿងទៅតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានសន្និដ្ធានបឋមថា គឺបណ្ដាលមកពី

អ្នកបើកបរម៉ូតូម៉ាក់ហុងដាគុបមូលបើកបរបត់ឆ្វេងមានការធ្វេសប្រហែស មិនប្រុងប្រយត្ន័ទើបបណ្ដាលឲ្យ មានគ្រោះថ្នាក់កើតឡើង ៕


ចែករំលែក៖