ព័ត៌មានទាន់ហេតុការណ៍៖

ទោះចិនខិតខំអភិវឌ្ឍតែលើវិស័យយោធាក៏មិនទាន់អាចដណ្តើមតំណែងទីមួយនៅអាស៊ីដែរ

ចែករំលែក៖

បើទោះបីចិនបានបញ្ជាក់អះអាងថា កម្លាំងទាហានរបស់ខ្លួនជាប់លេខ១នៅក្នុងទ្វីបអាស៊ីក៏ដោយក៏ភាគីអាមេរិកនៅតែអះអាងថា តំណែងលេខ១គឺបានទៅលើ ទាហានជប៉ុន មិនមែនចិននោះឡើយ។ អ្នកឯកទេសអំពីកម្លាំងយោធាដ៏ល្បីល្បាញមួយរូបបានបញ្ជាក់ថា មិនត្រូវវាយតម្លៃទាបពីកម្លាំងទាហានជប៉ុននោះឡើយ ។

អំពីតួលេខទាហានជប៉ុនមានតិចជាងទាហានចិនយ៉ាងច្រើនគឺស្មើ១ភាគ១០នឹងទាហានចិនឯណោះ ចំណែកយន្ដហោះចម្បាំងជប៉ុនក៏មានតិចជាងដល់ទៅ១ភាគ៥ដែរ។ ប៉ុន្ដែអំពីលទ្ធភាព និងសមត្ថភាពក៏ដូចជាបច្ចេកវិជ្ជានៅក្នុងសម័យកាលទំនើបកម្មជប៉ុនបាននាំមុខយ៉ាងឆ្ងាយលើប្រទេសចិន ។

ប្រសិនបើមានការប៉ះទង្គិចគ្នានៅលើដែនសមុទ្រជុំវិញប្រជុំកោះដែលមានវិវាទកម្លាំងទាហានជើងទឹកជប៉ុន ទោះមានតិចតែមានប្រៀបជាងទាហានចិនដោយអាចយកឈ្នះបានយ៉ាងងាយស្រួល ។ចំណុចមួយទៀតដែលធ្វើឱ្យទាហានជប៉ុនកាន់តែមានជំនឿចិត្ដនោះ ប្រសិនបើមានការប៉ះទង្គិចណាមួយអាមេរិកប្រាកដជាឈរគាំទ្រភាគីជប៉ុនតាមកិច្ចព្រមព្រៀង។ ប៉ុន្មានឆ្នាំកន្លងមកនេះចិនបានខិតខំពង្រឹងកម្លាំងសព្វាវុធក៏ដូចជាយោធាដើម្បីស័ក្ដិសមទៅជាប្រទេសមហាអំណាចនៅក្នុងតំបន់ ។ ចំណែកអាមេរិកបានបញ្ជាក់ថា ចិនមិនទាន់មានសព្វាវុធទំនើបៗដែលអាចតាមទាន់អាមេរិកនោះឡើយ គឺចិនតែងតែដើរក្រោយអាមេរិកជានិច្ចទាក់ទិននឹងកម្លាំងយោធា ។

សារព័ត៌មាន Breaking Defence បានដកស្រង់សម្ដីអ្នកឯកទេសវិភាគ Larry M. Wortzel បញ្ជាក់ថា កម្លាំងការពារជាប៉ុនបច្ចុប្បន្នមានកម្លាំងទាហានអាកាស និងកម្លាំងទាហានជើងទឹកខ្លាំងលំដាប់លេខមួយនៅទ្វីបអាស៊ី ។ ចំណែកចិនត្រឹមតែលំប់ទី២ប៉ុណ្ណោះ។

កម្លាំងទាហានអាកាសជប៉ុនមានយន្ដហោះទំនើបៗលំដាប់ពិភពលោករាប់រយគ្រឿង ។ បច្ចុប្បន្នជប៉ុនមានយន្ដហោះចម្បាំងវាយលុកប្រភេទ F-15J ត្រូវបានគេឱ្យតម្លៃថាជាយន្ដហោះវាយលុកជំនាន់ទី៤កន្លះល្អបំផុតលើពិភពលោក ។ ក្រៅពីនេះ ជប៉ុនក៏មានយន្ដហោះចម្បាំងពីអាមេរិកជាច្រើន ក្នុងនោះមានទាំងយន្ដហោះចម្បាំង F-15 ថែមទៀតផង ៕ ម៉ែវ សាធី

0610-japanese maxresdefault-1


ចែករំលែក៖