ព័ត៌មានទាន់ហេតុការណ៍៖

ចោរអំបុកចោរអំបែងចោរលួចតែគ្នាឯងលួចសូម្បីតែលូ ត្រូវជាប់ខ្នោះជាប់ក្រោមដៃកម្លាំងនគរបាលល្បាតពេលរាត្រី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង៤០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានធ្វើការល្បាតដល់ចំណុចដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ពាក់ព័ន្ធករណីលួចលូនៅក្នុងដីឡូតិ៍ ។

សមត្ថកិច្ចបានឃាត់ជនសង្ស័យមានរួមមាន÷1/ឈ្មោះ រិទ្ធ រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ និង2/ឈ្មោះ គីម លីហៃ ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីររស់នៅភូមិទឹកឬស្សី ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើខ្លួនពិត ជាបានជិះគោយន្តមកលួចដឹកលូចំនួន០២លើក នៅចំណុចកើតហេតុខាងលើ ដោយលួចដឹកលូយកទៅលក់ឱ្យឈ្មោះ ណែម ណាត ភេទស្រី អាយុប្រហែល ៥០ឆ្នាំ នៅភូមិទឹកឬស្សី ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ក្នងតម្លៃ០១កង់ ១០០០០៛(មួយមុឺនរៀល)។

+វត្ថុតាងដកហូត: គោយន្ត០១គ្រឿង លូ០៤កង់។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕


ចែករំលែក៖