ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសនារីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឆ្លងផ្លូវជ្រុលបុកជាមួយរថយន្តកូរ៉េ កាលពីវេលាម៉ោង៨ ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ធីម ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ រងរបួសបែកក្បាលផ្នែកខាងក្រោយ និងបាក់ភ្លៅខាងស្តាំ មានអាសយដ្ឋាននៅភូមិគ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1S 7604 ធ្វេីដំណេីរតាមបណ្តោយជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿ ង ពណ៌ ស ពាក់ស្លាក់

លេខភ្នំពេញ3E -5054ដែលបើកឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវបានម៉ូតូបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្កិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖