ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលេខ៩៥កែង៣១០បានក្លាយទៅជាកន្លែងតាំងលក់គ្រឿងសំណង់ និងដាក់ម៉ូតូសណ្តោងរ៉ឺម៉កពេញផ្លូវយ៉ាងអនាធិបតេយ្យសូមអាជ្ញាធរខណ្ឌចំការមនចាត់វិធានការផង

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរិះគន់ ចំពោះ អាជ្ញាធរ និងស្ថាប័ណ្ណ ដែលពាក់ព័ន្ធ មិនបានពិនិត្យបញ្ហាសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរនៅតាមចិញ្ចើមផ្លូវ ព្រមទាំង ការលក់គ្រឿងសំណង់ និងលក់អីវ៉ាន់ផ្សេងៗ ដាក់តាំងលក់លយចេញមកលើ ចិញ្ចើមថ្នល់ ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុងឡើយ ។

បើយើងធ្វើដំណើរតាមផ្លូវលេខ៣១០កែងផ្លូវលេខ៩៥ យើងនឹងបានឃើញផ្ទះដាក់តាំងលក់គ្រឿងសំណង់យីហោរមួយ អេងមានទីតាំងផ្ទះលេខ២០ អឺសូន្យ និងទីតាំងមួយទៀតមានយីហោលី ហេង បានដាក់តាំងលក់គ្រឿងសំណង យ៉ាងអាណាធិបតេយ្យ លយចេញមកលើ ចិញ្ចើមផ្លូវតែម្តង ហើយទីតាំងទាំងនេះស្ថិតនៅក្នុងសង្កាត់សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ សកម្មភាពរំលោភ យកចិញ្ចើមផ្លូវលេខនេះ មិនមែនទើបតែកើតមានទេ គឺមានយូរណាស់មកហើយ។

សកម្មភាពទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ចំពោះម្ចាស់អាជីវកម្ម ដែលបានយកចិញ្ចើមផ្លូវ និងចំណីផ្លូវធ្វើជាកម្មសិទ្ធិនេះ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសំរាប់ពួកគាត់ គឺពួគាត់ផ្លូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តងដែលវាងាយបង្កគ្រោះថ្នាក់ជាយថាហេតុសំរាប់ពួកគាត់ ហើយម៉្យាងវិញទៀត វាបង្កអោយមានការកកស្ទះចរាចរណ៍ ដោយសារតែ មានរថយន្ត ដឹកឥដ្ឋ ស៊ីម៉ង់មកដាក់នៅទីតាំងទាំងនេះ និងមានម៉ូតូសណ្តោងរ៉ឺម៉កម៉ូតូចាំដឹកអីវ៉ាន់ដាក់ឲ្យម៉ូយឈប់ពេញផ្លូវតែម្តង ។

អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលពួកគាត់ មានការទើសភ្នែក ទើសច្រមុះបាន និយាយដោយសូម មិនបញ្ចេញឈ្មោះថា អាជ្ញាធរខណ្ឌចំការមន រួមទាំងស្ថាប័ណ្ណពាក់ព័ន្ធ មិនបានយកចិត្ដទុក ដាក់ការថែរក្សាសោភ័ណ្ឌភាព និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធ នៅតាមដងផ្លូវឱ្យបានល្អ ។

នេះក៏ជាទង្វើមួយដ៏អាក្រក់របស់អាជីវករលក់គ្រឿងសំណង់ និងលក់បស់របរផ្សេងៗនៅតាមផ្ទះដែរ ហេតុដូច្នេះហើយ ពួកគាត់សូមឱ្យ អាជ្ញាធរខណ្ឌចំការមន ជួយមើលផងកុំទុកអោយនៅបែបនេះទៀតអី វាធ្វើអោយប៉ះពាល់ខ្លាំងណាស់ដល់បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ។

ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច គួរតែរៀបចំសណ្តាប់ធ្នាប់ ទុកចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើងដើរផង ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកប្រធានបទ ទីក្រុងស្អាត រម្មណីយដ្ឋានស្អាត សេវ៉ា មក ប្រើឱ្យបានជាប់ជានិច្ច មិនមែនទឹកចូលច្រមុះហើយ ទើបធ្វើនោះទេ ៕ ជ្រោយពេជ្រ

image7 image1 image2 image3 image4 image5 image6


ចែករំលែក៖