ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យធ្វើរដ្ឋបាលព្រមគ្នា ខណ្ឌទាំង១៤កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ក្រុមការងារត្រួតពិនិត្យទីតាំងសង្ស័យចំនួន៧៤ទីតាំង រកឃើញជនបរទេសស្នាក់ នៅសរុបចំនួន៤៥២នាក់(ស្រី១៥៤នាក់)គ្មានលិខិតឆ្លងដែន ២នាក់។ ក្នុងចំណោម ៧៤ទីតាំង នេះបានរកឃើញករណីការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាONLINE SCAMSចំនួន ១ករណី ស្ថិតនៅបុរីពិភពថ្មីឡាសែនសុខពីរ ផ្ទះលេខ៣៨ ផ្លូវលេខ៤A ស្ថិតនៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៥នាក់ (ប្រុស) គ្មានលិខិតឆ្លងដែន២នាក់ ព្រមទាំ ដកហូតសម្ភារៈរួមមាន កុំព្យូទ័រ យួរដៃ៧គ្រឿង និង ទូរសព្ទ ១៥០គ្រឿង។
លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLIN E SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា៖ តាមការ ធ្វើ កោសល្យវិច័យ របស់ ការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការ ដ្ឋាន នគរបាល រាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ ពាក់ព័ន្ធ នឹង បទល្មើស ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា ONLI NE SCAMS ក្រោមរូបភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្លែងក្លាយ។ ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បាន ពិនិត្យឃើញមានទីតាំង ប្រព្រឹត្តិ បទល្មើស ល្បែងស៊ីសងខុសច្បាប់ ចំនួន ១ករណី ស្ថិតនៅ ផ្ទះសំណាក់ រីលែក្ស (បន្ទប់លេខ ៣០៥ នៃជាន់ទី៣ និងបន្ទប់៤០៥ នៃជាន់ទី៤) មាន អាសយដ្ឋាន ផ្ទះលេខ៦៤ផ្លូវលេខ១២៥ ភូមិ៩សង្កាត់វាលវង់ ខណ្ឌ៧មករាដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ (ប្រុស) ព្រមទាំងដកហូត សម្ភារៈរួមមាន៖ទូរស័ព្ទ៤៣គ្រឿង កុំព្យូទ័រ យួរដៃ៤គ្រឿងនិងម៉ូនីទ័រ១ គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបាន បញ្ជូនទៅស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដេីម្បី បន្តនីតិវិធី ។
លោកស្រីអ្នកនាំពាក្យបន្ថែមទៀតថាក្នុងថ្ងៃដដែលនោះដែរស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រ មូលផ្ដុំ តាមអនុក្រឹត្យលេខ០៣សរុបចំនួន២ទីតាំងមនុស្សចំនួន ៤នាក់ គិតជាថវិកាសរុបបានចំនួន១៦.០០០.០០០រៀល(ដប់ ប្រាំមួយលានរៀល) ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច