ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជាប្រចាំប្រទេសជប៉ុន បំភ្លឺពាក់ព័ន្ធការចុះផ្សាយដោយ Nikkei Asia និង The Japan Times ដែលបានដកស្រង់របាយការណ៍របស់អង្គការ Amnesty International ជុំវិញប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្សនៅកម្ពុជា

ចែករំលែក៖

ជប៉ុន៖ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ រួមទាំងអត្ថបទដែលបានចុះផ្សាយដោយ Nikkei Asia និង The Japan Times ដែលដកស្រង់របាយការណ៍របស់អង្គការ Amnesty International បានលើកឡើង នូវសំណួរទាក់ទងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្សនៅកម្ពុជា។ ស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមស្វាគមន៍ចំពោះការពិភាក្សាក្នុងន័យស្ថាបនាលើបញ្ហាសំខាន់ នេះ និងសូមផ្តល់បរិបទបន្ថែមទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការប្រយុទ្ធ ប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរ មនុស្ស ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់ សន្តិសុខសាធារណៈ ស្ថិរភាពសេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការប្រយុទ្ធប្រឆាំងនឹង ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាអាទិភាពជាតិ និងត្រូវបានអនុវត្តក្រោមគោល នយោបាយគ្មានការអត់ឱនយ៉ាងម៉ឺងម៉ាត់។

យើងវាយតម្លៃខ្ពស់ដែលរបាយការណ៍ថ្មីៗនេះទទួលស្គាល់ថា កម្ពុជាបានធ្វើការបង្ក្រាបទូទាំងប្រទេសប្រឆាំង នឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងថា«ការបង្ក្រាបកំពុងកើតឡើង ហើយវាជាការពិត»។ របាយការណ៍ក៏ទទួលស្គាល់ផងដែរថា ប្រតិបត្តិការអនុវត្តច្បាប់យ៉ាងទូលំទូលាយត្រូវបានអនុវត្ត ហើយ បុគ្គលរាប់ពាន់នាក់ត្រូវបានដោះលែង ឬបានរត់គេចខ្លួនពីទីតាំងឆបោកក្នុងអំឡុងពេលយុទ្ធនាការនេះ។

ការប្តេជ្ញាចិត្តរបស់កម្ពុជាត្រូវបានបង្ហាញឱ្យឃើញមិនត្រឹមតែតាមរយៈសេចក្តីប្រកាសគោលនយោបាយ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈសកម្មភាពជាក់ស្តែង និងអាចវាស់វែងបានផងដែរ។ ក្នុងចន្លោះខែ កក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានធ្វើប្រតិបត្តិការជាង ៤០០ លើក ដែលផ្តោតលើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។ ក្នុងរយៈពេលនេះ អាជ្ញា ធរមានសមត្ថកិច្ចបានផ្អាកឬដកហូតអាជ្ញាប័ណ្ណកាស៊ីណូចំនួន ២៥ និងបានបញ្ជូនទៅតុលាការចំនួន១៤៣ ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១.៤៥៨ នាក់ ដែលរួមមាន ១៩ សញ្ជាតិ។ ចាប់ពីខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍ជនបរទេស ចំនួន ១៨.៨៦៤ នាក់ មកពី ៣៣ ប្រទេស ក្នុងនោះមានស្ត្រីចំនួន ២.២៦៣ នាក់។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះត្រូវបានគាំទ្រដោយការពង្រឹងច្បាប់ ការលើកកម្ពស់កិច្ចសម្របសម្រួលរវាងអាជ្ញាធរពាក់ព័ន្ធ និង ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអនុវត្តច្បាប់អន្តរជាតិ។

ខណៈពេលដែលការវាយតម្លៃអាចខុសគ្នាទាក់ទងនឹងប្រសិទ្ធភាពនៃប្រតិបត្តិការដែលកំពុងដំណើរការ វាជា ការសំខាន់ណាស់ដែលត្រូវទទួលស្គាល់ថាបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺមានការរៀបចំកម្រិតខ្ពស់ ឆ្លងដែន និងវិវត្តឥតឈប់ឈរ។ ក្រុមឧក្រិដ្ឋជនជារឿយៗតែងផ្លាស់ប្តូរទីតាំង បំបែកទៅជាអង្គភាពតូចៗ សម្របវិធីសាស្ត្ររបស់ពួកគេ និងទាញយកផលប្រយោជន៍ពីភាពងាយរងគ្រោះនៅទូទាំងដែនសមត្ថកិច្ច ជាច្រើន។ ការបន្តមានអត្ថិភាពនៃបណ្តាញឧក្រិដ្ឋជនបែបនេះ មិនគួរត្រូវបានបកស្រាយថាជាភស្តុតាង ដែលបង្ហាញថាកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់មិនទទួលបានផលនោះទេ។ ផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងពី លក្ខណៈស្មុគស្មាញនិងការវិវត្តនៃបញ្ហាប្រឈម និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការជាតិ តំបន់ និង អន្តរជាតិប្រកបដោយចីរភាព។

យើងយល់ស្របចំពោះការលើកឡើងថា ភាពជោគជ័យរយៈពេលវែងទាមទារលើសពីការផ្ញើសារដ៏ខ្លាំងក្លា។ អាស្រ័យហេតុនេះ ការឆ្លើយតបរបស់កម្ពុជាលាតសន្ធឹងហួសពីប្រតិបត្តិការអនុវត្តច្បាប់ ដោយរួមបញ្ចូល កំណែទម្រង់នីតិបញ្ញត្តិ ការពង្រឹងស្ថាប័ន លើកកម្ពស់ការត្រួតពិនិត្យបទប្បញ្ញត្តិ កិច្ចសហប្រតិបត្តិការអន្តរ ជាតិកាន់តែរឹងមាំ និងវិធានការដែលមានគោលដៅបន្ទច់បង្អាក់រចនាសម្ព័ន្ធហិរញ្ញវត្ថុ បច្ចេកវិទ្យា និង ប្រតិបត្តិការ ដែលអាចឱ្យបណ្តាញឧក្រិដ្ឋកម្មដំណើរការបាន។ គោលបំណងរបស់យើងមិនមែនគ្រាន់តែ បិទទីតាំងនីមួយៗប៉ុណ្ណោះទេ សកម្មភាពខុសច្បាប់ទាំងនេះ និងពង្រឹងការការពាររយៈពេលវែងចំពោះជនរងគ្រោះ។ ប៉ុន្តែគឺលុបបំបាត់ប្រព័ន្ធឧក្រិដ្ឋកម្មមានការរៀបចំដែលគាំទ្រដល់

ទាក់ទងនឹងហានិភ័យនៃការជួញដូរមនុស្សឡើងវិញ និងភាពងាយរងគ្រោះជាបន្តរបស់ជនរងគ្រោះបន្ទាប់ ពីការជួយសង្គ្រោះ ឬរត់គេចខ្លួនពីអំពើឆបោក ប្រទេសកម្ពុជានៅតែប្តេជ្ញាពង្រឹងវិធានការការពារជនរង គ្រោះ បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ និងកែលម្អយន្តការគាំទ្រដើម្បីកាត់បន្ថយហានិភ័យ ទាំងនេះ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រព្រឹត្តខុសឆ្គង ឬការឃុបឃិតគ្នាដោយបុគ្គលមន្ត្រី រាជរដ្ឋាភិបាលរក្សា គោលនយោបាយយ៉ាងតឹងរ៉ឹងគ្មានការអត់ឱនចំពោះអំពើពុករលួយ និងទម្រង់ណាមួយនៃកិច្ចសហការ ជាមួយសកម្មភាពឧក្រិដ្ឋកម្ម។ គ្មានបុគ្គលណាម្នាក់នៅពីលើច្បាប់ ហើយការទទួលខុសត្រូវនៅតែជាសមាសធាតុ សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានការរៀបចំ។

ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការក្លែងបន្លំដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាប្រឈម សកលដែលប៉ះពាល់ដល់ប្រទេសជាច្រើន។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា បណ្តាញហិរញ្ញវត្ថុ បណ្តាញលាងលុយកខ្វក់ និងជនប្រព្រឹត្តសំខាន់ៗនៅពីក្រោយប្រតិបត្តិការជាច្រើនទាំងនេះ ជារឿយៗលាតសន្ធឹង ហួសពីដែនសមត្ថកិច្ចរបស់ប្រទេសមួយ។ ប្រតិបត្តិការជាមួយប្រទេសជប៉ុន ដៃគូក្នុងតំបន់ អង្គការអន្តរជាតិ និងភ្នាក់ងារអនុវត្តច្បាប់ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងការគំរាមកំហែងឆ្លងដែនទាំងនេះ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការពង្រឹងកិច្ចសហ

កម្ពុជាមិនអះអាងថា បញ្ហាប្រឈមនេះត្រូវបានដោះស្រាយទាំងស្រុងនោះទេ ហើយក៏មិនមើលស្រាល ការងារដែលនៅសេសសល់ដែរ។ អ្វីដែលប្រទេសកម្ពុជាបញ្ជាក់គឺការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ការអនុវត្តច្បាប់ឱ្យកាន់តែរឹងមាំ ការការពារជនរងគ្រោះឱ្យកាន់តែប្រសើរឡើង តម្លាភាពកាន់តែខ្លាំងនិង កិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែជិតស្និទ្ធ។ វឌ្ឍនភាពគួរតែត្រូវបានវាស់វែងមិនត្រឹមតែដោយផ្អែក លើការបន្តមានបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្អែកទៅលើសកម្មភាពជាក់ស្តែងដែលបានប្រកាន់យក និងលទ្ធផលដែលសម្រេចបានរួចហើយផងដែរ។

ស្ថានឯកអគ្គរាជទូតកម្ពុជាសូមលើកទឹកចិត្តការពិចារណាប្រកបដោយតុល្យភាព សត្យានុម័ត និងផ្អែកលើ ភស្តុតាង ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា និងនៅតែប្តេជ្ញាចិត្តចំពោះការចូលរួម ប្រកបដោយន័យស្ថាបនាជាមួយដៃគូទាំងអស់ក្នុងការដោះស្រាយបញ្ហាប្រឈមសកលនេះ៕ដោយ៖តារា

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺលម្អិតរបស់ស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន៖


ចែករំលែក៖