ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសម្បុកឆបោក WhatsApp និងគណនីធនាគារ បោកប្រាស់ប្រាក់ជិត ៣០ ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ។

យោងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទ ល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ពាក់ព័ន្ធនឹងករណី ជនសង្ស័យលួចចូលគ្រប់គ្រងគណនី Whats App និងក្លែងបន្លំគណនីធនាគារ ធ្វើសកម្មភាពឆបោកមិត្តភក្កិដែលក្នុងគ្រុប អស់ទឹកប្រាក់សរុបចំនួន ២៥៣, ៩៩៩.៨៩ ដុល្លារអាមេរិក ព្រមទាំងពាក់ព័ន្ធករណីទិញ-លក់ គណនីធនាគារថែមទៀតផង។

តាមរយ:ការស្រាវជ្រាវ កម្លាំងជំនញ បានរកឃើញថាជនសង្ស័យពាក់ពន្ធ័ការលក់គណនីធនាគារ ជាង២០ គណនី ទៅឱ្យបណ្ដាញក្រុមជនឆបោក និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ជនជាតិវៀតណាម ១នាក់ (ប្រុស) និងជនជាតិខ្មែរ៥នាក់ (ស្រី២នាក់)៕


ចែករំលែក៖