ព័ត៌មានទាន់ហេតុការណ៍៖

លេចធ្លាយរូបយឹម ណារ៉ា សុំ ហេង កែវនីតារៀបការ

ចែករំលែក៖

ភ្នំពេញ៖ ពិធីករស្រស់សង្ហា និងស្រស់ សោភា លោក យឹម ណារ៉ា និងកញ្ញា ហេង ផាន់ណា ហៅហេង កែវនីតា ទើបនឹងស្ងប់ស្ងាត់រឿងស្នេហាក្រៅឆាកមិនបានប៉ុន្មានផងស្រាប់តែពេលនេះផ្ទុះចេញជាថ្មីម្តងទៀត។ អ្នកទាំង២ត្រូវបានគេទម្លាយថា បាននិងកំពុងបន្តទំនាក់ទំនងស្នេហាយ៉ាងអាថ៌កំបាំងពីទស្សនិកជន ប៉ុន្តែក្នុងចង្កោមអ្នកសិល្បៈមួយចំនួនបានដឹងថាអ្នកទាំងពីរគឺជាគូស្នេហ៍ជាយូរឆ្នាំមកហើយ។

កន្លងមកពិធីករ យឹម ណារ៉ា និងកញ្ញា ហេង កែវនីតាធ្លាប់លេចចេញដំណឹងភ្ជាប់ពាក្យម្តងហើយកាលពីអំឡុងចុងឆ្នាំ២០១៥ប៉ុន្តែដំណឹងនេះបានស្ងប់ស្ងាត់ទៅវិញ។ ទោះជាយ៉ាងណាដំណឹងពីទំនាក់ទំនងស្នេហ៍ នេះនៅមិនទាន់រលត់នៅឡើយហើយកាន់តែស្អិតល្មួតទៀតផង។ ប្រភពព័ត៌មានពី អ្នកសិល្បៈលើកឡើងថាអ្នកទាំង២មានទំនាក់ទំនងលើសពីមិត្តរួមអាជីពក្រោយពេលដែលពិធីករទាំង២រូបតែងបណ្តើរគ្នាយ៉ាងត្រសងចូលរួមពិធីនានារបស់អ្នក សិល្បៈ ។

មានការលើកឡើងថាតារាសម្តែង កញ្ញា ហេង ផាន់ណាហៅ ហេង កែវនីតា និងគូស្នេហ៍ លោក យឹម ណាបានសាង ទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាង៣ឆ្នាំមកបច្ចុប្បន្នពួកគេហាក់មានភាពល្អូកល្អិនស្រលាញ់យល់ចិត្តគ្នាខ្លាំងណាស់។ អ្វីដែលកាន់តែធ្វើឲ្យអ្នករួមអាជីពភ្ញាក់ ផ្អើលកាលពីពេលថ្មីៗនេះគឺការបង្ហាញវត្តមានរបស់លោក យឹម ណារ៉ា ក្នុងកម្ម វិធីខួបកំណើតរបស់កែវនីតាដោយអ្នកទាំង២បានបង្ហាញរូបភាពផ្អែមល្ហែមនៅចំពោះមុខមិត្ត រួមអាជីពផងដែរ។ អ្វីដែលកាន់តែរំភើប សម្រាប់នាងគឺពិធីការិនីរបស់ស្ថានីយទូរ ទស្សន៍បាយ័នរូបនេះទទួលបានការសុំរៀបការពីយឹម ណារ៉ា ក្នុងថ្ងៃ ខួបកំណើតនាង។ រូបថតកៀកកើយ និងការលុតជង្គង់សុំរៀបការពីយឹមណារ៉ាត្រូវបានគេទម្លាយ និង អាចបញ្ជាក់បានថាអ្នកទាំង២គឺជាគូស្នេហ៍យ៉ាងពិតប្រាកដ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីសំណាក់ពីធីករពិធីការិនីខាងលើបាននៅឡើយទេ។ ប៉ុន្តែកន្លងមកលោក យឹម ណារ៉ា ធ្លាប់បានច្រានចោល ព្រោះលោកនិងហេងកែវនីតាសុទ្ធតែជាមិត្តភក្តិរួម អាជីពសិល្បៈតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាតាមរយៈរូបថតជាច្រើនសន្លឹកបូករួមទាំងការបញ្ជាក់ពីអ្នករួមអាជីពគឺធ្វើឲ្យគេកាន់តែជឿជាក់ថាអ្នកទាំង២មានទំនាក់ ទំនង លើសពីមិត្តរួមអាជីពប៉ុន្តែគេមិនដឹងទេថាតើអ្នកទាំង២នឹងសម្រេចចិត្តចូលរោងការនៅពេលណានោះទេ៕ វឌ្ឍនា

unnamed 44


ចែករំលែក៖